យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគិតពីថ្ងៃទី១ ខែកញ្ញា ដល់១៨ ខែធ្នូមានអ្នកចូលរួមសរុបជាង៣,៤លាននាក់
ភ្នំពេញ៖ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងយុទ្ធនាការកាត់បន្ថយ ការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ៣,៤៧៦,៩០២នាក់ ។
ប្រភពខាងលើបានបញ្ជាក់ថាក្នុងយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះដែរអ្នកចូលរួមជាង៣,៤លាននាក់នេះរួមមាន លោកគ្រូ អ្នកគ្រូសរុបចំនួន ១២២,៧៦២នាក់ ,សិស្សានុសិស្សសរុបចំនួន ៣,១០១,៦០២នាក់. កម្មករ កម្មការិនី សរុបចំនួន ១៩០,៥៥៦នាក់ និងអ្នកចូលរួម ផ្សេងៗ ទៀត សរុបចំនួន៤១៤,២៧៧ នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០,៧៤៥លើក ក្នុងសាលារៀនសរុបចំនួន៧,៥៣២ សាលា រោងចក្រ ចំនួន២៧២ វត្តអារាម ៣៤និងសហគមន៍ទីប្រជុំជនចំនួន ៧៧កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា កាលពីក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងមក មានអ្នកចូលរួមសរុប១៦,២០៦នាក់ ដោយបានអនុវត្ត ក្នុងរាជធានី/ខេត្តចំនួន ០៧ គឺខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល រតនគិរី ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ៕
ដោយ៖ម៉ាដេប៉ូ