តំបន់ជំរំសត្វទោច ចាហ៊ូ ត្រូវបានពង្រីកផ្ទៃដីសម្រាប់ បម្រើលើ វិស័យ ទេសចរណ៍ និងការស្រាវជ្រាវ
ភ្នំពេញ៖តំបន់ជំរំសត្វទោច ចាហ៊ូ ដែលមានទីតាំងស្ថិតនៅ ភូមិអណ្តូង ក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ក្នុងដែន ជម្រក សត្វព្រៃកែវសីមា ជាតំបន់សត្វព្រៃច្រើនប្រភេទរស់ នៅ ពិសេស សត្វទោច នោះត្រូវបានពង្រីកទីតាំងសម្រាប់បម្រើលើវិស័យទេសចរណ៍ ,ការរស់នៅរបស់ត្វព្រៃ ក៏ដូចជាការរស់នៅយ៉ាងសុខសាន្តនៃសត្វព្រៃ។
អង្គការសេចក្ដីសង្ឃឹមពិភពលោកអន្តរជាតិ ដែលគាំទ្រដោយ យូសេដ (USAID) មរតកបៃតងបានឱ្យដឹងថាក្នុងកិច្ចខិតខំប្រឹងប្រែង គេ សម្រេច បាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ មួយ។ ក្នុងនេះបានពង្រីកតំបន់ជំរំ សត្វទោច ចាហ៊ូ ដល់ ២៤៥,៨ ហិកតាក្នុងអំឡុងត្រីមាស ចុងក្រោយ នេះ។
ប្រភពដដែលបន្តថា អ្វីដែលសំខាន់ជាងនេះទៀតគឺ ក្រុមការងារជំរំ សត្វ ទោច ចាហ៊ូ ក៏បានសម្រេចជោគជ័យមួយតាមរយៈការ ចរចាលើ កិច្ចព្រម ព្រៀងប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋគ្រួសារជនជាតិដើមភាគតិចពូនង (ព្នង) ចំនួនបួន នៅពូក្លែក្រោម នៃភូមិអណ្តូងក្រឡឹង។ កិច្ចខិតខំប្រឹង ប្រែង រួម គ្នានេះអនុញ្ញាតឱ្យមានការប្រើប្រាស់ដីដូនតារបស់គ្រួសារចំនួន បួនហិកតាសម្រាប់អេកូទេសចរណ៍ជំរំសត្វទោច ចាហ៊ូ ដែលជាកម្មសិទ្ធិ របស់សហគមន៍ និងការស្រាវជ្រាវអំពីសត្វទោច។
នៅក្រោមកិច្ចព្រមព្រៀងទាំងនេះ គ្រួសារនីមួយៗនឹង ទទួលបាន ប្រាក់ឈ្នួលប្រចាំខែចំនួន ១០ ដុល្លារសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ ដែលអនុញ្ញាតឱ្យជំរំសត្វទោច ចាហ៊ូ ប្រើប្រាស់ដីដូនតារបស់ពួក គេសម្រាប់វិស័យទេសចរណ៍ និងការស្រាវជ្រាវ។
Kyle Winney អ្នកគ្រប់គ្រងជំរំសត្វទោច ចាហ៊ូ នៅអង្គការសេចក្ដី សង្ឃឹមពិភពលោកអន្តរជាតិបានកត់សម្គាល់ថា៖ «មូលនិធិសត្វទោច ដែលជាប្រភពចំណូលប្រកបដោយនិរន្តរភាព ទទួលបានមកពីដំណើរ ការទេសចរណ៍នៅជំរំសត្វទោច ចាហ៊ូ នឹងជួយសម្រួលដល់ ការបង់ ប្រាក់ ឈ្នួលដីទាំងនេះ។ នៅពេលដែលប្រាក់ចំណូលពីអេកូទេសចរណ៍ បន្តកើនឡើង គេសង្ឃឹមថាវានឹងជួយជំរុញគ្រួសារកាន់តែច្រើនឱ្យ ចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។
គួរបញ្ជាក់ថា ជំរំទោច ចាហ៊ូ បានដំណើរការចាប់ពីឆ្នាំ២០១៤ ដោយក្រសួងបរិស្ថាន និងមានការជួយគាំទ្រពីអង្គការសមាគម អភិរក្ស សត្វព្រៃកម្ពុជា (WCS )និងអង្គការវើលហូប (World Hope) ។សត្វទោចនៅទីនេះ ត្រូវបានបន្ស៊ាំដោយជោគជ័យ។ដើម្បីអាចទស្សនា សត្វទោចផ្ពាល់លឿងបាន ភ្ញៀវទេសចរត្រូវក្រោកពីព្រលឹមចូលព្រៃ ដើម្បីរងចាំមើលវត្តមានរបស់ពួកវា។
តំបន់សហគមន៍ អេកូ ទេសចរណ៍ អណ្តូង ក្រឡឹង(ជំរំសត្វទោចញី) គឺជាតំបន់ជម្រកសត្វព្រៃជាច្រើនប្រភេទដូចជា សត្វទោច ស្វាកន្ទុយស ស្វាក្រេះ មាន់ទោពណ៌ប្រាក់ជាដើម៕
ដោយ៖ម៉ាដេប៉ូ