សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៣
១. ត្រឹម ១០ ថ្ងៃ មានភ្ញៀវទេសចរជិត ៨ ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ខេត្តសៀមរាប – AMS Central
២. ជប៉ុនផ្តល់ជំនួយជាង ១ លានដុល្លារបន្ថែមទៀត ដល់អង្គការ JMAS លើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីន នៅក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ – AMS Central
៣. កម្ពុជា និងជប៉ុន គ្រោងនឹងពិភាក្សាអំពីការផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ QR Code រវាងប្រទេសទាំងពីរ – ខ្មែរថាមស៍
៤. អាមេរិកបង្កើតសម្ព័ន្ធភាព ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម – CNA
៥. UN អំពាវនាវរកជំនួយជិត ១ ពាន់លានដុល្លារ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៤ – AFP
#ams1minute