កីឡាករ ៣រូប ជាប់ក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ DAVIS CUP កម្រិតពិភពលោក

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ ២០២៣ ដែលជាការប្រកួតប្រជែងរកកីឡាករ កីឡាការិនីឆ្នើមជាប់ជា ជម្រើស ទី១ ដើម្បីត្រៀមធ្វើតេស្តចូលជម្រើសជាតិឆ្នាំ២០២៣ ហ្វឹក ហាត់ បំប៉នសមត្ថភាពត្រៀមចូលរួមការប្រកួតនានាលើឆាកអន្តរជាតិ បានបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ២០២៣ នៅ ទីលានកីឡាវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតអស់រយៈពេលបួនថ្ងៃកន្លងមកនេះ កត់សម្គាល់ឃើញថា កីឡាករ កីឡាការិនីចូលរួមទាំង៩ក្លិប មកពី ៩រាជធានី ខេត្ត ដែលបានចូលរួមគឺ កម្រិតបច្ចេកទេស និងសមត្ថភាព មានការរីកចម្រើនខ្លាំង។

លោកបន្តថា ក្នុងឆ្នាំ២០២៤ខាងមុខនេះ កីឡាករ កីឡា ការិនីដែល ចម្រាញ់ បានពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធ នឹងបញ្ជូនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងការ ប្រកួតកម្រិតពិភពលោក DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៤។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា កីឡាករការិនីដែលជាប់ជម្រើស ជាតិបានបំពាក់បំប៉នជាមួយគ្រូបង្វឹករបស់សហព័ន្ធដែលជាកីឡាកម្រិតខ្ពស់ នឹងត្រៀមចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិ ចំនួន៥ ក្នុងឆ្នាំ ២០២៤។ក្នុងនោះមាននៅក្នុងស្រុកចំនួន៣ និង ក្រៅស្រុកមាន ចំនួនពីរ។

អគ្គលេខាធិការខាងលើ បានអះអាងថា សម្រាប់ការប្រកួតកម្រិត ពិភពលោក DAVIS CUP ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងប្រតិ្តសាស្រ្តនេះ កីឡាករ៣រូបដែលចម្រាញ់ បានពីការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិនេះនឹងត្រូវចូលរួមក្នុងក្រុមតំណាងកម្ពុជាប្រជែងជាមួយបណ្តាប្រទេសដែលមកចូលរួម ដើម្បីដណ្តើមកៅអី ឡើងទៅកាន់គ្រុបទី៣នៃព្រឹត្តិការណ៍DAVIS CUP។

សម្រាប់ការប្រកួតកម្រិតភពលោកDAVIS CUP ដែលធ្វើនៅ លើទឹកដី ប្រទេសកម្ពុជាជាលើកដំបូងនេះ កម្ពុជាត្រៀមខ្លួនបានយ៉ាងល្អ ។ក្នុងនោះកម្ពុជាជាម្ចាស់ផ្ទះបានត្រៀមកីឡាករកម្រិតខ្ពស់នៅក្នុងស្រុក៥រូប ក្នុងនោះ មាន កីឡាករវាយកូនបាល់ ប៊ុន កេន្នី ដែលបានចូលនិវត្តន៍ ត្រឡប់មកធ្វើជាកីឡាករវិញ ខណៈមួយរូបទៀតជាកីឡាក រវាយកូនបាល់ កូនខ្មែរកាត់បរទស។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃ វិញ្ញាសា ឯកត្តជននារី ចំណាត់ថ្នាក់លេខ១ មេដាយមាស បានទៅលើកីឡាការិនី ញ៉ែម ស្រីនុច ក្លិបក្រសួងមហាផ្ទៃ ,ចំណាត់លេខ២ មេដាយប្រាក់ បានទៅ លើកីឡាការិនី ឃន ស្រីអាន ខេត្តសៀមរាប និង ចំណាត់លេខ៣ មេដាយសំរឹទ្ធបានទៅកីឡាការិនី ស៊ីម ស្រីនិច ក្លិបខេត្តសៀមរាប។

វិញ្ញាសាវាយគូ ឯកត្តជនបុរស ចំណាត់ថ្នាក់លេខ១មេដាយមាស បានទៅលើកីឡាករ ទេព ទីម៉ូធី ក្លិបក្រសួងមហាផ្ទៃ ,ចំណាត់លេខ២ មេដាយប្រាក់ បានទៅលើកីឡាករឃ្លាំងពន្លុក ក្លិបក្រសួងការពារជាតិ និងចំណាត់លេខ៣ មេដាយសំរឹទ្ធ បានទៅលើកីឡាករ ឡុង សំនៀង ក្លិបក្រសួងការពារជាតិ។

វិញ្ញាសាវាយគូបុរស ចំណាត់លេខ១ មេដាយមាស បានទៅលើ់ កីឡាករ ក្លិបក្រសួងការពារជាតិ ,ចំណាត់លេខ២ មេដាយប្រាក់ បានទៅលើ ក្លិបក្រសួងការពារជាតិ និងចំណាត់លេខ៣ មេដាយសំរឹទ្ធ បានទៅលើ ក្លិបក្រសួងមហាផ្ទៃ។

វិញ្ញសាយុវជនអាយុក្រោម១៨ឆ្នាំ ចំណាត់លេខ១ មេដាយមាស បាន ទៅលើក កីឡាករ ឈាង ចន្ទមុន្នី ក្លិបក្រសួងមហាផ្ទៃ ,ចំណាត់លេខ២ មេដាយប្រាក់ បានទៅលើកីឡាករ ឌី រ៉ាហ្វាអេលីស ចាយ៉ា ក្លិបអូឡាំពិក ៕រូបភាព និងអត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner