ឯកឧត្តម ខូវ ឆាយ ត្រូវបានផ្តល់ទំនុកចិត្តជាអនុប្រធាន សហព័ន្ធ កីឡា ប្រដាល់គុនខ្មែរ

ភ្នំពេញ៖ សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំកោះហៅ សមាជិកប្រតិបត្តិរបស់ខ្លួនទាំងអស់ ដើម្បីជាសាក្សីដឹងលឺ ដោយប្រកាសសមាសភាព ឯកឧត្តម ខូវ ឆាយ ជាអនុប្រធានទី១របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួសតំណាង ឯកឧត្តម វ៉ា សិនភារម្យ អនុប្រធានទី១ចាស់ លាឈប់ពីតំណែងដោយសាររវល់ការងារផ្ទាល់ខ្លួន ។ ការប្រកាសសមាសភាពនេះ បានរៀបចំឡើង នៅសាលមជ្ឈមណ្ឌលជាតិអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយវត្តមានឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា ការប្រកាសសមាសភាពឯកឧត្តម ខូវ ឆាយ ជាអនុប្រធានថ្មី ក្នុងវេលានោះ ដោយសហព័ន្ធមានការចាំបាច់ដើម្បីបំពេញក្បាលម៉ាស៊ីនដឹកនាំអភិវឌ្ឍជំរុញសហព័ន្ធកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅមុខ។
ដោយឡែក ឯកឧត្តម បន្ទាប់ពីប្រកាសសមាសភាពចូលកាន់ តំណែងជាអនុប្រធានទី១នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអគុនដល់ថ្នាក់ដឹកនាំ រួមជាមួយសមាជិកសហព័ន្ធទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជ្រើសរើសរូបលោកអោយធ្វើជាអនុប្រធានទី១ថ្មីរបស់សហព័ន្ធ ។

ក្នុងនាមជាអនុប្រធានទី១ ថ្មីរបស់សហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជម្រុញ ជ្រោមជ្រែងសហព័ន្ធមួយនេះ អោយកាន់តែមានការវិវត្តឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ លើកមុខមាត់ប្រទេសជាតិតាមរយៈវិស័យប្រដាល់មួយនេះ នាថ្ងៃអនាគត ។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធក៏បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក និងដាក់សង្ឃឹម ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុប្រធានថ្មីម្នាក់នេះ ដែលទើបបានជ្រើសរើសមកកាន់តែតំណែងនេះ នឹងជួយលើក ស្ទួលអោយសហព័ន្ធប្រដាល់គុនខ្មែរកាន់តែរីកចម្រើនពីមួយកម្រិត ទៅមួយកម្រិតទៀតយ៉ាងឆាប់រហ័ស ស្របពេលវិស័យ ប្រដាល់ គុនខ្មែរក៏កំពុងរីកចម្រើនខ្លាំងឡើងផងនោះ ៕រូបភាព និងអត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner