អត្តពលិកកីឡាកាយសម័្ពន្ធក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤គ្រឿង ពីការប្រកួតថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាង ដោយដណ្តើមេដាយមាសចំនួន៤គ្រឿង ពី ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពាន់រង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី លើកទី៧ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់វិញ្ញាសា Artistic ៖ ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៤គ្រឿង ,ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៩គ្រឿង ឈរលេខ១ ។ក្រុមកីឡាករ-កីឡា ការិនី កីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងលេខ២ ដណ្តើមេដាយមាសចំនួន ៣គ្រឿង ប្រាក់៣គ្រឿង សំរឹទ្ធ២គ្រឿង សរុប៨គ្រឿង ។ក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដណ្តើមេដាយមាសចំនួន ១ គ្រឿង ប្រាក់ ២ គ្រឿង សំរឹទ្ធ ២គ្រឿង សរុប៥គ្រឿង និងក្រុមកីឡាករ-កីឡាការិនី កីឡាកាយសម្ព័ន្ធក្រសួងការពារជាតិ ដណ្តើមេដាយសំរឹទ្ធ ២គ្រឿង ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ កីឡា កាយសម្ព័ន្ធ និងពាន់រង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ទេស រដ្ឋមន្ត្រី លើកទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តចាប់ថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែធ្នូ ដែលរៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការប្រើ ប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ រីឯពិធីបិទនឹងធ្វើនារសៀលនេះ ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធកីឡាកាយសម័ន្ធកម្ពុជា៕
ដោយ៖ ចាន់ វិចិត្រ