សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ធនាគារទាំងអស់ ធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទាន ដល់វិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្ត ដល់ធនាគារទាំងអស់ គប្បីធ្វើការពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីលើកស្ទួយវិស័យនេះឲ្យកាន់តែរីកចម្រើន ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកទឹកចិត្ត ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំឥណទានឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយដល់ វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ នៅខេត្តសៀមរាបតែម្តង ខណៈខេត្តនេះ កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

សម្តេច ថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ មិនថាធនាគារវីង ឬធនាគារណានោះទេ គប្បីធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំងអស់ ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានទៅសហគ្រាសធុនតូច និងធម្យមផងដែរ ដើម្បីធ្វើយ៉ាងណាជួយសម្រាលស្ថានភាព របស់សហគ្រាសទាំងនោះឲ្យកាន់តែប្រសើរ និងដើម្បីជួយជំរុញដល់ចរន្តសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អជាងមុនជាដើម ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner