១១ខែប្រមូលប្រាក់ពន្ធដារបានជាង ៣,៣៤៧លានដុល្លារ (Video Inside)

ប្រាក់ចំណូលពីការប្រមូលពន្ធដារក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានចំនួន ៣ពាន់ ៣៤៧លាន ១៨ម៉ឺនដុល្លារ ដែលស្មើនឹង ៩៣.៧១% នៃផែនការសរុបរបស់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣។

ទំហំនៃប្រាក់ចំណូលនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការប្រមូលចំណូលពន្ធដារ ដោយអគ្គនាយកពន្ធដារ លោក គង់ វិបុល នាព្រឹកថ្ងៃទី២០ធ្នូ។

ដោយឡែកប្រាក់ចំណូលពន្ធសម្រាប់ខែវិច្ឆិកាតែមួយ ត្រូវបានគេប្រកាសថា មានចំនួន ២៨០លាន ១៤ម៉ឺនដុល្លារ។

យោងតាមការកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣, ការប្រមូលប្រាក់ចំណូលពន្ធក្នុងមួយឆ្នាំ បានកំណត់ការប្រមូលឱ្យបាន ៣ពាន់ ៥៧១លាន និង ៥៤ម៉ឺនដុល្លារ។

យោងតាមច្បាប់ដែលបានកំណត់នេះ ក្នុងរយៈពេល១ខែធ្នូនេះ, អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលប្រាក់ពន្ធដារឱ្យបានជាង ២២៤លានដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់នូវផែនការ ដាក់ចេញដោយរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣នេះ។

ads banner