ផ្លែមៀនស្រស់កម្ពុជា «ត្រូវប៉ាន់» លើទីផ្សារបរទេស (Video Inside)

កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចូលទៅកាន់ទីផ្សារបរទេស ជាមួយការទទួលបានទឹកប្រាក់ ១៨លាន ៥៤ម៉ឺនដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញផ្លែមៀន រយៈ១១ខែដើមឆ្នាំនេះ បានកើនឡើងជិត១ពាន់ភាគរយ។

ឧកញ៉ា ឈិន កេន ដែលពាក់ព័ន្ធនឹងកិច្ចវិនិយោគផ្លែមៀននេះ បាននិយាយថា ទីផ្សារធំ នៃការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា រួមមាន ប្រទេសថៃ និងប្រទេសចិន។ លោកបញ្ជាក់ថា ការនាំចេញផ្លែមៀនស្រស់ មានបរិមាណប្រមាណ ១ម៉ឺន ៥ពាន់ ទៅ ២ម៉ឺនតោនក្នុង១ឆ្នាំ និងលោកសង្ឃឹមថាកំណើននេះនឹងបន្ដកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។

កម្ពុជាក្នុងរយៈពេល១០ខែឆ្នាំ២០២៣ បាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ១ម៉ឺន ១ពាន់ ៤០៣ ក្បៀស២៣តោន។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជា នៅបានកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេសផងដែរ៕

ads banner