ស្លាប់មនុស្សយ៉ាងតិច ១០នាក់ ដោយសារជំនន់ទឹកភ្លៀង នៅភាគខាងត្បូងប្រទេសឥណ្ឌា

ញូវដេល្លី៖ ជំនន់ទឹកភ្លៀងបានស្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១០នាក់ នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ។

រូបភាពនៃទឹកជំនន់ និងមនុស្សជាប់គាំង ព្រមទាំងដើរឆ្លងកាត់ទឹកជន់លិច ត្រូវបានបង្ហាញ បន្ទាប់ពីមនុស្ស យ៉ាងតិចណាស់ ចំនួន១០នាក់បានស្លាប់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា នាភាគខាងត្បូងប្រទេសឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនេះ បានកើតមានឡើង បន្ទាប់ពីព្យុះ ស៊ីក្លូន បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌានេះ នាប៉ុន្មានសប្តាហ៍ កន្លងទៅ។

ប្រភពបានបន្តទៀតថា មនុស្សរាប់រយនាក់បានជាប់គាំង នៅក្នុងរដ្ឋ Tamil Nadu ខណៈដែលផ្លូវថ្នល់នានា ត្រូវបានទឹកជំនន់ជន់លិច។

ក្នុងប្រតិបត្តិការជួយសង្គ្រោះ ក្រុមកងកម្លាំងអាកាសបានទម្លាក់ការផ្គត់ផ្គង់ជំនួយគ្រាអាសន្ន ចំនួន ១០ តោនដល់អ្នកដែលជាប់គាំង នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner