រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធធ្វើសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃក្រោមអធិបតីឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នៅព្រឹក ថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។
ថ្លែងក្នុងពិធីបើកសន្និបាតនេះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់ សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើស ព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ ករណី ថយចុះ ៣២ ករណី ស្មើនឹង ៥,៧% ។ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៤៥៩ ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ។
ឯកឧត្តមបន្តថា នេះ បង្ហាញឱ្យ ឃើញពីសញ្ញាណវិជ្ជមាន នៃការថយ ចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិ ការបង្ក្រាបបទល្មើស កាន់ត មានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ។
ឯកឧត្តមអភិបាលបានបន្តថាទន្ទឹមនឹងសមិទ្ធផល និងស្នាដៃ ការងារនេះក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួល ខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើ ប្រធានបទចំនួន ៤ ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿងញៀន។ទី២៖ ការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាព។
ទី៣៖ យន្តកា រផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក្រ
និងជនងាយ រងគ្រោះនិងទី៤៖ ការពង្រឹងគុណភាពអប់រំនៅ រាជធានីភ្នំពេញ។
សន្និបាត នឹងបិទបញ្ចប់នៅថ្ងៃស្អែកទី១៩ ខែធ្នូ៕
ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ