សកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)
សមាជិកម្នាក់នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង បានចេញវីដេអូរបស់ខ្លួនមួយ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ យោងតាម គជប, សមាជិកក្រុមប្រឹក្សាភ្លើងទៀន គឺជាសម្លេងមួយដែលមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងគាំទ្រសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
លោក យ៉ាន រិនឌី នៃក្រុមប្រឹក្សាគណបក្សភ្លើងទៀនក្រុងបាត់ដំបង ក្នុងសម្តីតាមវីដេអូរបស់ខ្លួន ចេញផ្សាយថ្ងៃទី២៨ធ្នូ បានស្នើសុំការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលគេឃើញថាមានសមាជិក និងថ្នាក់ដឹករបស់ខ្លួនជាច្រើន កំពុងតែបែកបាក់ និងមួយចំនួនបានស្នើសុំចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី២៦ធ្នូ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន ៤រូប ដែលមកចូលួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានគេតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
អតីតថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនទាំងបួនរូប ដែលទទួលបានការតែងតាំងនោះ រួមមានឈ្មោះ លោក លី រី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ…លោក ថាន់ ណារិន អតីតសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ… លោកស្រី វង រុន្នី អតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន និងលោក គឹម សុភា ជាអតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន។