គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រយ៉ាងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»
គណបក្សកម្លាំងប្រជាធិបតេយ្យ បានធ្វើញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។
គណបក្សកម្លាំងប្រជាធិបតេយ្យ បានបន្តថា កម្ពុជាជាប្រទេសរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយភ្លើងសង្គ្រាម។ ផ្តើមពីនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេច បាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសុភមង្គលមកដល់ពេលបច្ចុប្បន្ននេះ។
គណបក្សកម្លាំងប្រជាធិបតេយ្យ បន្តទៀតថា ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ គណបក្សកម្លាំងប្រជាធិបតេយ្យ សូមចូលរួមថែរក្សារសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសយូរអង្វែង ដែលមានកិច្ចសហប្រត្តិបត្តិការល្អ ជាសម្ព័ន្ធភាពនយោបាយ និងប្តេជ្ញាមិនឱ្យក្រុមជ្រុលនិយម នៅក្រៅប្រទេសចូលមកបំផ្លាញសន្តិភាពនៅកម្ពុជាបានជាដាច់ខាត។
គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រចំពោះគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ៕