កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”។

ញ្ញត្តិគាំទ្របានឱ្យដឹងថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា” ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។ ជាពិសេស គឺជាការសម្តែងនូវកតញ្ញុតាធម៌រលឹកដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានខឹតខំប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់បំផុត គឺជាការក្រើនរំលឹក និងបំផុសស្មារតីដល់ខ្មែរជំនាន់ ក្រោយបានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។

ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លូសវៃ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងខ្ញុំសូមប្ដេជ្ញាការពារ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលស្របច្បាប់ អាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ ស្របតាមលិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាម រដ្ឋធម្មនុញ្ញ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅកាន់វឌ្ឍនភាព ភាពសម្បូររុងរឿង និងភាពសុខសាន្តរបស់ប្រជាជន៕

ads banner