ក្រសួងការងារជូនដំណឹងពីការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋនិងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០២៤នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្តល់ផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋនិងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធា រណរដ្ឋកូរ៉េ ។
បើយោងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។
ក្រសួងការងារបានលើកឡើងដោយបញ្ជាក់ដែរថា”សូមបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលកំពុង ស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ មេត្តាជ្រាបជាព័ត៌មាន និងផ្សព្វផ្សាយបន្ត”៕
ដោយ ៖ ម៉ាដេប៉ូ