ក្រសួងការងារ បញ្ចេញឈ្មោះទីភ្នាក់ងារឯកជន ចំនួន ៩៨ ដែលជ្រើសរើសពលករ ទៅធ្វើការនៅជប៉ុនដោយស្របច្បាប់
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ មករា ២០២៤ បានបញ្ចេញឈ្មោះ ទីភ្នាក់ងារជ្រើសរើសឯកជន ដែលមានសិទ្ធិ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានចំនួន ៩៨ ក្រុមហ៊ុន។
បើតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជន ចំនួន៩៨ នោះមានដូចជា ហ្វីលីម៉រ ខេមបូឌា (PHILIMORE CAMBODIA CO.,LTD) ថបមេនផៅវ័រ (TOP MANPOWER CO.,LTD) ស៊ីធី អិម ត្រេធីង មេនភៅវ័រ (CDM TRADING MANPOWER CO.,LTD) ម៉ី យន សឺវីស ខូអិលធីឌី (MEY YORN SERVICE CO.,LTD) អ៊ឺង រឹទ្ធី គ្រុប (UNG RITHY GROUP CO.,LTD) សឹកសេស មេនផៅវ័រ សឺវីស (SUCCESS MANPOWER SERVICE CO.,LTD) ស៊ីប្រូ (C-Pro CO.,LTD) ប្រូខេស (ខេមបូឌា) (PRO CAST (Cambodia) CO.,LTD) ម៉ាលខេម យូមេន វីសសស៍ មេនេចមេន & ខនសាល់ធេន (MALCAM HUMAN RESOURCE MANAGEMENT CONSULTANT CO.,LTD) ១៦៨មេនផៅវ័រ សឹបផ្លាយ ខូអិលធីឌី (168 MANPOWER SUPPLY CO.,LTD) អេភី ធីអេសអ៊ី &ស៊ី (ខេមបូឌា) រីសសស៍ ខូអិលធីឌី (A.P.T.S.E &C (Cambodia) RESOURCE CO., LTD) យ៉ប អេស៊ា (ខេមបូឌា) លីមីធីត (JOB ASIAN (Cambodia) CO,LTD) និង ជី ភី ជី ស៊ី អ៊ិនធើណេសិនណល ភីធីអ៊ី (G P G C INTERNATIONAL PTE.,LTD)។
ក្រសួងការងារ បានបញ្ជាក់ថា រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយណា ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើស ឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ ០៨៩ ៩៥៧ ៧៨៩ និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង ២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែល មាន នៅក្នុង គេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុស ដែលអាចនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ និងការជ្រើសរើស ឬផ្តល់សេវារកការងារ ធ្វើដល់ពលករខ្មែរនៅតាមបណ្តាញសារព័ត៌មានណាមួយ ជាពិសេស តាមបណ្តា ស្ថានីយ៍វិទ្យុ ត្រូវមានលិខិតអនុញ្ញាត ចេញដោយអគ្គនាយកដ្ឋានការងារ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន ៕
ដោយ ៖ វណ្ណលុក