រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹក ថ្ងៃទីបាន អញ្ជើញជាគណៈ អធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងអង្គពិធីនេះថា ការជួប ជុំដ៏មានអត្ថន័យ នេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដែលក្នុង សូច នាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃ អំពើជួញ ដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្ត ពង្រឹង ការអនុវត្ត គោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
ឯកឧត្តមបន្តថានេះគឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិទាំងឡាយឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាកាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះ ទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឱ្យ មានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជា ទាសភាព សម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម។

ឯកឧត្តម បានបន្តថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យ កត្តាសំខាន់បី សំខាន់គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជន ល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹម តែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាព មួយចំនួនទៀត ដែលមានទំនោរទៅរក អំពើជួញដូរសរីរាង្គ និង បទល្មើស រត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួល ពពោះជំនួស។ នេះជាកង្វល់ថ្មីទៀតដែល គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននិងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗ ឱ្យបានទាន់ពេលវេលា និង សិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀស វាង ការីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្ក គ្រោះ ថ្នាក់ កាន់តែច្រើន ឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

ឯកឧត្តមបន្តថា ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផលប៉ះពាល់ ដែលគប្បីធ្វើការ សម្រេចចិត្តដោយប្រុងប្រយ័ត្ន៕


អត្ថបទ៖លី ពៅ

ads banner