ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្តបាត់ដំបងផ្តល់អំណោយមនុស្សធម៌ជូនដល់អតីតយុទ្ធជនក្រីក្រ១០៤គ្រួសារ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបង បាន អញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខនិងបានផ្តល់ អំណោយ មនុស្សធម៌ជូនដល់អតីតយុទ្ធជនកម្ពុជាដែលមានជីវភាពលំបាក ចំនួន ១០៤គ្រួសាររស់នៅក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង ។
ក្នុងជំនួបកាលពីថ្ងៃទី២ ខែមករា ឯកឧត្តម សុខ លូ បាន នាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្នុងនាមកាកបាទ ក្រហមកម្ពុជា ដែលបានផ្តាំផ្ញើនូវការនឹករលឹកនិងការសាកសួរ សុខ ទុក្ខ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងកិច្ចការពារបូរណភាពទឹកដីកន្លងមកនិងបានពលីជីវិត ដើម្បី បុព្វហេតុជាតិមាតុភូមិ រហូតធ្វើឱ្យប្រទេសជាតិយើង ទទួលបានសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ឯកឧត្តម សុខ លូ បានថ្លែងបន្តដោយលើកឡើងពីការ ខិតខំ យក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ក្រុមគ្រួសារ និង ប្រជាជនរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងសង្គម កន្លងមក តាមរយៈសកម្មភាពមនុស្សធម៌និងកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគុណបំណាច់ដ៏ថ្លៃថ្លានិងប្រកបដោយវីរភាពរបស់អតីត យុទ្ធជន និងគ្រួសារដែលបានលះបង់និងបូជាសាច់ស្រស់ ឈាមស្រស់របស់ខ្លួន ដើម្បីបុព្វហេតុជូនជាតិនិងមាតុភូមិ។
លោក ភួង សិទ្ធ ប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង និងជា អនុ ប្រធាន អចិន្រ្តៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានជំនួសមុខឱ្យក្រុមគ្រួសារអតីតយុទ្ធជននៅទីនោះទាំងអស់ដោយបានសម្តែងនូវការដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ យក ចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបាន ថវិកា យកមកសាងសង់ផ្ទះ ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនអតីត យុទ្ធជន កម្ពុជា នាពេលនេះ រួមជាមួយសម្ភារសម្រាប់ឡើងផ្ទះជាច្រើនមុខទៀតផង។
សូមជម្រាបថា អតីតយុទ្ធជនទាំង១០៤គ្រួសារខាងលើ នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរា
ជាណាចក្រកម្ពុជា បានផ្ដល់ផ្ទះនិងដីសម្បទានសង្គមកិច្ច រួមជាមួយការផ្តល់និងបំពេញនូវតម្រូវការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាជាបន្តបន្ទាប់នៅទីនោះ៕
(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)