ដើមឆ្នាំ២០២៤ ប្រជាពលរដ្ឋក្រុងសំពៅពូន ទទួលបាន ផ្លូវបេតុងចំនួនពីរខ្សែ

កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួនពីរ ក្នុងក្រុង សំពៅពូន ខេត្តកណ្ដាល ទទួលបានសមិទ្ធ ផលថ្មីនាដើម ឆ្នាំ២០២៤នេះ គឺផ្លូវបេតុងចំនួនពីរខ្សែ ប្រវែងពីរគីឡូម៉ែត្រ។ ក្នុងនោះមួយខ្សែប្រវែងមួយគីឡូម៉ែត្រ ,ទទឹងប្រាំម៉ែត្រ ស្ថិត នៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និងមួយខ្សែទៀត មានទទឹងនិងប្រវែងដូចគ្នានេះដែរ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន។

ផ្លូវបេតុងទាំងពីរនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះលោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវ រ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដោយតម្កល់មនុស្សជាអាទិភាពនៅមុនគេ។

លោកអភិបាលងខេត្តបន្តថា គោលនយោបាយនេះ នៅតែ ជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្ន កាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ។ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើ គ្រប់វិស័យ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner