អាវុធហត្ថរាជធានីភ្នំពេញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ !
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាល ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជា ការ រង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរា ជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ សភាព ការណ៍ វាយតម្លៃលទ្ធផលការងារកំណែទម្រង់ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ដោយ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិ ការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ និង ថ្លែងអំណរគុណនូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែល បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ សម្រេចបានស្នាដៃជាច្រើនក្នុងឆ្នាំ២០២៣ កន្លងទៅ ជាពិសេស ការងារ បំពេញបេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សា សណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ក្នុង ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិធំៗ ប្រកបដោយសាមគ្គីភាព ការលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យយ៉ាង ត្រចះ ត្រចង់។
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តថា ក្រោមវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយក ជីវិត ធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោ បាយ ឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ទាំងស្រុង ធ្វើឱ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិ ពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីក ចម្រើន លើគ្រប់វិស័យដល់សព្វថ្ងៃ ។ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណ នយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិ ពេញលេញជូនដល់កម្ពុជា។ បន្ថែមពីនេះទៀត យើងទាំងអស់គ្នា ត្រូវបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ ប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
