សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ផ្តោតលើអាទិភាព សំខាន់ ៥ ដើម្បីកសាងធនធានមនុស្ស ឱ្យបានកាន់តែរឹងមាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលផ្តោតលើអាទិភាពសំខាន់ ៥ ដើម្បីកសាង ធនធានមនុស្ស ឱ្យបានកាន់តែរឹងមាំ ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១,៦៧៣នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បងទៅលើការ អភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះ បាន សម្រាប់ជំរុញពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការវិវត្តនៃសង្គម សេដ្ឋកិច្ច ជាតិប្រកបដោយបរិយាបន្ន និងភាពធន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា រាជរដ្ឋាភិបាល បាន ផ្តោតលើអាទិភាពសំខាន់ៗចំនួន ៥ ដើម្បីកសាងធនធាន មនុស្ស ឱ្យបានកាន់តែរឹងមាំ រួមមាន៖

ទី១ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ ។

ទី២ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងការលើក កម្ពស់សុខភាព សុខុមាលភាពប្រជាជន ។

ទី៣ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ។

ទី៤ ពង្រឹងការគាំពារសង្គម និងប្រព័ន្ធស្បៀងអាហារ ។

ទី៥ ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner