សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈស្ដីពី “ការជួសជុល និងការតាំងពិព័រណ៍ប្រតិមាក្រឹស្ណាដ៏ពិចិត្រចំនួនពីរមកពីភ្នំដា”

ភ្នំពេញ៖វាគ្មិនជំនាញបរទេសចំនួន២រូបនឹងធ្វើការចែករំលែក បទពិសោធន៍ ក្នុង បាឋកថាសាធារណៈមួយនៅចុងសប្ដាហ៍នេះ ស្ដីពី “ការជួសជុលនិងការតាំងពិព័រណ៍ ប្រតិមា ក្រឹស្ណាដ៏ពិចិត្រ ចំនួនពីរ មកពីភ្នំដា” ។

យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា សារមន្ទីរជាតិកម្ពុជា នឹងរៀបចំបាឋកថាសាធារណៈស្ដីពី “ការជួសជុល និងការតាំង ពិព័រណ៍ប្រតិមាក្រឹស្ណាដ៏ពិចិត្រចំនួនពីរ មកពីភ្នំដា” ដោយមាន វាគ្មិនចំនួន២រូបគឺ លោក ប៊ែកត្រង់ ពកត៍ អ្នកអភិរក្សនិង ជួស ជុលរូបចម្លាក់ នៃសាលាបារាំងចុងបូព៌ាប្រទេសនិង លោកស្រី សាន់យ៉ា រីមេស ហ៊្សក ភី ប៊ិកហ្វត អ្នករៀបចំពិព័រណ៍សិល្បៈ ឥណ្ឌានិងអាស៊ីអាគ្នេយ៍ នៃសារមន្ទីរសិល្បៈក្រុងក្លីវើឡែន សហរដ្ឋអាមេរិក។បាឋកថានេះនឹង ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែមករាឆ្នាំ២០២៤ខាងមុខវេលាម៉ោង២រសៀលតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សារមន្ទីរជាតិកម្ពុជា។

ប្រភពដដែលបន្តថា បាឋកថានេះនឹងបង្ហាញពីប្រវត្តិនៃការអភិរក្ សជួសជុលប្រតិមាក្រិស្ណាលើកទ្រភ្នំគោវធ៌នមកពីភ្នំដា នៅ សារមន្ទីរ ជាតិកម្ពុជា រួមទាំងប្រវត្តិនៃបំណែកព្រះសិរនិងដង ខ្លួនរបស់ប្រតិមាក្រឹស្ណាលើកទ្រភ្នំគោវធ៌ន មកពីភ្នំដាមួយទៀត នៅសារមន្ទីរសិល្បៈក្រុងក្លីវឺឡេន រួមជាមួយនឹងបំណែកអវយវៈ នៃរូប ចម្លាក់ប្រតិមាក្រឹស្ណាទាំងពីរ។ លើសពីនេះវាគ្មិនទាំងពីរនឹងលើកឡើងពីរបៀបនៃការធ្វើការរួមគ្នា ការចែករំលែកធនធាន និងជំនាញបទពិសោធន៍ រវាងសហសេវិក កម្ពុជា បារាំង និងសហរដ្ឋអាមេរិកដែលអាចឈានទៅដល់ ការ ស្ថាបនា ឡើងវិញដ៏ល្អត្រឹមត្រូវនូវចម្លាក់ ប្រតិមាដ៏ពិចិត្រសម័យ មុនអង្គរ ព្រមទាំងបង្ហាញឲ្យយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ និងមុខងារនៃ ភ្នំដាដ៏ពិសិដ្ឋ៕
ដោយ៖មុនី
រូបថត៖ សារមន្ទីរជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner