ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមជាមួយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួម រំលែកទុក្ខក្រុមគ្រួសារ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅគេហដ្ឋានក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការ ។
សូមបញ្ជាក់ថា ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត បានទទួលមរណៈភាពកាលពីថ្ងៃ អាទិត្យ១១រោច ខែ មិគសិរ ឆ្នាំ ដោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៤វេលាម៉ោង ៩:១១ នាទីយប់ ក្នុងជន្មាយុ ៨២ ឆ្នាំដោយជរាពាធ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្តែងនូវការចូលរួមរំលែកមរណៈ ទុក្ខ ដល់ក្រុមគ្រួសារសព ឯកឧត្តមសាស្រ្តាចារ្យ ហង្ស សុត ដែលបាន បាត់ បង់សមាជិកជាទីស្រលាញ់ និងសូមឲ្យវិញ្ញាណក្ខន្ធឯកឧត្តមបានទៅ កាន់សុខគតិភព ៕
ដោយ / គ្រី សម្បត្តិ