បាត់ទូរសព្ទ ហើយបារម្ភពីគណនី Telegram របស់អ្នកមែនទេ តោះមកដឹងពីវិធីសាស្រ្តយកគណនីTelegramត្រលប់មកវិញ

(ភ្នំពេញ)៖ ប្រសិនបើបាត់ទូរស័ព្ទ ហើយបារម្មណ៍ពីគណនី Telegram របស់អ្នកមែនទេ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបាន ។

ជាដំបូងតើគណីយ តេឡេក្រាមមានបាន Log in ក្នុង device ផ្សេងអត់ ដូចជា IPad, laptop ប្រសិនមាន យើងអាច ចូលទៅកាន់ Setting បន្ទាប់មករកពាក្យ Device ត្រង់ចំណុច Active sessions ចុចលើប្រភេទទូរស័ព្ទដែលបានបាត់ រួចចុច Terminate Session ដែលបានបាត់ ដើម្បីបិទការភ្ជាប់គណនី ចេញពីទូរស័ព្ទដែលបានបាត់។

ករណី ប្រសិនបើ គណនី Telegram មិនអាចចូល(Log in) ឬប្រើប្រាស់ក្នុងឧបករណ៍ (Devices) ផ្សេងទេ តើគួរធ្វើដូចម្តេច? ជាដំណោះស្រាយ ដំបូងធ្វើការទាក់ទងជាបន្ទាន់ទៅកាន់ ប្រតិបត្តិករ ឬក្រុមហ៊ុនទូរសព្ទដើម្បីឱ្យគេប្លុក ឬបិទលេខស៊ីមកាតទូរសព្ទដែលបានបាត់ រួចធ្វើការបើកស៊ីមថ្មី ជាមួយលេខទូរសព្ទចាស់ ហើយជំហានបន្តធ្វើការរងចាំរហូតដល់អ្នក ទទួលបានស៊ីមថ្មីជាមួយលេខទូរសព្ទចាស់ ហើយធ្វើការ Log in ក្នុងតេឡេក្រាម ដោយភ្ជាប់ទៅកាន់ Setting ចុចលើកពាក្យ (Devices) ត្រង់ចំណុច Active sessions ចុចទៅលើឈ្មោះទូរសព្ទដែលបានបាត់រួច Terminate Session ដើម្បីបិទការតភ្ជាប់ គណនី ពីទូរសព្ទដែលបានបាត់ ។ សូមអញ្ជើញទស្សនាវីដេអូលំអិតខាងក្រោមនេះ ៖

ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ កម្ពុជាឆ្ពោះទៅឌីជីថល- Go Digital Cambodia

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner