សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិ្មតដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៩ ខែមករានេះថា កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិមិ្មតដែលសម្តេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន សម្តេចមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលសម្តេចប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យសម្តេចឈឺភ្នែក និងឈឺក្បាល។
សម្តេចតេជោ ហ៊ុន សែន បានបនុ្តថា កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះ ភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយះពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផល នៃប្រទេសដែលមានសង្រ្គាមដូចនេះហើយបានជាសម្តេចដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែកសម្តេចរយៈពេល៣៤ឆ្នាំកន្លងមក៕