ក្រសួងធនធានទឹកសម្រេចបើកទឹកអាងជួយកសិករធ្វើស្រែប្រាំងក្នុងខេត្តពោធិ៍សាត់ (Video Inside)

https://youtu.be/C7urWBQGWX8

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាការបើកទឹកចញពីអាង ដើម្បីផ្តល់ជួនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ដែលនាំគ្នាធ្វើស្រែប្រាំងជាលើកទី២។

រដ្ឋបាលខេត្តពោធិ៍សាត់មុននេះ បានចេញការណែនាំកផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ខណៈគម្រោងធ្វើស្រែប្រាំងរបស់កសិករបានកើនឡើងទ្វេដងពីជាង ២ម៉ឺនហិកតា កើនឡើងដល់ ៤ម៉ឺន ៦ពាន់ ៣៤១ហិកតា ដែលលើសផែនការប្រើប្រាស់ទឹក តែក្នុងទំហំ ២ម៉ឺន ៦ពាន់ ៣៤១ហិកតា។ ការណែនាំនេះ មានមតិរិះគន់ចោទប្រកាន់មកលើចំណាត់ការក្រសួងរបស់រាជរដ្ឋាភិបាល។

នៅថ្ងៃទី៩មករាឆ្នាំ២០២៤, លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានចុះពិនិត្យជាក់ស្តែងនូវស្ថានភាព ក្នុងការផ្តល់ទឹកបម្រើដល់ការធ្វើស្រូវប្រាំងលើកទី២ ជូនប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោករដ្ឋមន្ត្រី បានណែនាំការបើកអាងទឹកលេខ៣ និងលេខ៥ ដើម្បីបន្តផ្តល់ទឹកជូនដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំងជាលើកទី២នៅទីនោះ។ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងថា នៅខេត្តពោធិ៍សាត់មានអាងទឹកធំៗ លេខ៣ និងលេខ៥ សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងអាងទឹកលេខ១ សម្រាប់បម្រើឱ្យការផលិតអគ្គិសនី។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បណ្តាអាងទឹកទាំងនេះពុំទាន់អាចផ្គត់ផ្គង់ទឹក បានគ្រប់គ្រាន់នៅឡើយទេ។ លោកថ្លែងថាក្រសួងធនធានទឹក កំពុងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់អាងទឹកថ្មីមួយបន្ថែមទៀត គឺអាងទឹកលេខ២ ដែលអាចផ្ទុកទឹកបានប្រមាណពី ៧០០លាន ទៅ ៨០០លានម៉ែត្រត្រីគុណ សម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។

ads banner