សមត្ថកិច្ចណែនាំសិស្សសាលា ក្រោយអំពើហិង្សានៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ (Video Inside)
អត្ថបទដោយ៖
Apsara Net
ការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវរូបភាពហិង្សារវាងសិស្សស្រីនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបានកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយនៅថ្ងៃទី៩មករា។
យោងតាមបណ្តាញសង្គម, សិស្សស្រីចំនួន៣នាក់ បានព្រួតគ្នាវាយធ្វើបាបសិស្សស្រីម្នាក់ ក្នុងបរិវេណវិទ្យាល័យ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៨មករាឆ្នាំ២០២៤។ ទំនាស់នេះ ត្រូវគេរាយការណ៍ថា ដោយសារការនិយាយឌឺដង រវាងសិស្សស្រីទាំងនោះ ដាក់គ្នាទៅវិញទៅមក។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបញ្ជាក់ជុំវិញចំណាត់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញអំពើហិង្សានោះ។