កម្ពុជាចាប់ផ្តើមកសាងសំណង់ព្រះបដិមាកម្ពុជា ៤៥ម៉ែត្រក្នុងខេត្តកែប (Video Inside)

សំណង់បដិមាព្រះពុទ្ធអភយមុទ្រៈ កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃអង្គារនេះហើយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» និងសំណង់នានា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។

សំណង់ព្រះពុទ្ធអភយមុទ្រៈ កម្ពស់ ៤៥ម៉ែត្រ ត្រូវគេចាត់ទុកថានឹងក្លាយជាសំណង់ព្រះបដិមា ដ៏ខ្ពស់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា និងសំណង់ព្រះបដិមានេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំបង្អស់ ដែលនឹងធ្វើឱ្យតំបន់ទេសចរណ៍កែប នឹងក្លាយជាតំបន់កាន់តែទាក់ទាញអារម្មណ៍ ពីពុទ្ធសាសនិកជន និងពីទេសចរណ៍ជាតិ និងអន្តរជាតិផងទៀត។

ads banner