មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដា ប់ធ្នាប់ និងបម្រើសេវាសាធារណៈ ឱ្យបានល្អដល់ភ្ញៀវជាតិ និងអន្តរជាតិ

(បន្ទាយមានជ័យ)៖ មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវពង្រឹង ការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ និងបម្រើសេវាសាធារណៈឱ្យបានល្អដល់ ភ្ញៀវ ជាតិ និងអត្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វាអត្តរជាតិប៉ោយប៉ែត ។ នេះជាការ លើកឡើងរបស់ ឯកឧត្តម គៀត ច័ន្ចថារិទ្ធ រដ្ឋលេខាធិការក្រសួង មហា ផ្ចៃ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ខណៈអញ្ជើញចុះត្រួតពិនិត្យកន្លែង ប្រថាប់ ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកកស្ចះ អ្នកដំណើរ ចេញ -ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា ៨បញ្ជារចេញ និង ៨បញ្ជារចូល ។

ក្នុងឱកាសនោះក៍មានវត្តមាន អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន ច្រក ទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរ បាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរក្នុងកិច្ចត្រួតពិនិត្យ នោះផងដែរ ។

ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គៀត ច័ន្ចថារិទ្ធ បានផ្តាំផ្ញើដល់មន្រ្តី អន្តោ ប្រវេសន៍ យកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និង គោរពវិន័យ ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញ របស់ខ្លួន ឲ្យមាន ប្រសិទ្ធ ភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយក៍បានជូនពរ ផ្តាំផ្ញើ ដល់ កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រក្សាសុខភាពឱ្យបាន ល្អ ក្នុងរដូវត្រជាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងបម្រើរសេវាសាធារណៈ ជូនភ្ញៀវជាតិ អត្តរជាតិឱ្យកាន់ល្អប្រសើរ ៕

ដោយ៖ឃិន គន្ធា

ads banner