សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យយកចិត្ត ទុកដាក់ទប់ ស្កាត់ការ ជ្រៀតចូលគ្រឿងញៀនក្នុងសាលារៀននិង អំពើជួញដូរមនុស្ស
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាន បញ្ជាក់ថា បញ្ហាគ្រឿង ញៀន និងអំពើជួញដូរមនុស្សត្រូវតែបន្ដរួមគ្នាដោះស្រាយ និង ត្រូវទប់ ស្កាត់ ឱ្យខាងតែបាន។អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្ត ត្រូវទប់ស្កាត់រាល់ការជ្រៀតចូលគ្រឿងញៀនទៅក្នុង សាលា រៀន ហើយត្រូវ រួមគ្នាក្នុងការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដែល បញ្ហាទាំងនេះ គឺជាបញ្ហាសកល។
សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា “ក្នុងសាលារៀនយើង ត្រូវតែមានវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ដើម្បីចៀសវាង និងកុំឱ្យ គ្រឿងញៀនវាចូលមកក្នុងសាលារបស់យើងបាន”។យើងមិនត្រូវ មើលស្រាលដល់សិស្សានុសិស្សនៅតាមអនុ វិទ្យាល័យ នោះទេតែ វាក៏អាច ជាគោលដៅមួយ ដែលគ្រឿងញៀនជ្រៀតចូលបាន បើសិន យើងខ្វះការយកចិត្តទុកដាក់ ក្នុងការរឹតបន្តឹង មិនប្រុងប្រយ័ត្ន ។បើវាជ្រៀតចូលបានដោយមិនបានទប់ស្កាត់ជាមុន វានឹងធ្វើឱ្យប៉ះពាល់ ទៅដល់អនាគតដល់ ក្មួយៗជាសិស្សដែល ជាកូនចៅរបស់យើង និង សង្គមទាំងមូល »។
ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សវិញ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បន្ថែមថា បញ្ហាជួញដូរមនុស្សវាក៏ដូចគ្នាដែរ។កន្លងមកនេះ គ្រប់អាជ្ញាធរនិងស្ថាប័នជំនាញពាក់ព័ន្ធគ្រប់ថ្នាក់ បានខិតខំប្រឹងប្រែង យ៉ាងខ្លាំង តាំងពីរាជរដ្ឋាភិបាល អាណត្តិមុនរហូតមក ដល់អាណត្តិនេះ ក៏នៅតែបន្ដខិតខំ ក្នុងការយកចិត្តទុកដាក់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស កន្លងមក។ហើយ បញ្ហាអំពើជួញដូរមនុស្ស ក៏ជា បញ្ហាសកល និងមិនមែនមានតែនៅកម្ពុជានោះទេ?។ដូច្នេះ ត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សនេះ។
សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអគារសិក្សា មួយខ្នង បួនជាន់ មាន ២០បន្ទប់ក្នុង អនុវិទ្យា ល័យសោហឺ នៃក្រុង-ខេត្តបាត់ ដំបង កាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៤៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.