លោក ស៊ី ជីនពីង ថ្លែងថា ចិនគាំទ្រម៉ាឌីវការពារអធិបតេយ្យភាពរបស់ខ្លួន

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងថ្ងៃពុធសប្តាហ៍នេះ ប្រាប់សមភាគីម៉ាល់ឌីវ លោក ម៉ូហាមេដ មូអ៊ីហ៊្សូ ថា គាត់គាំទ្រកោះឌីវ ក្នុងការការពារអធិបតេយ្យភាព បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់សមភាគីម៉ាល់ឌីវ លោក ម៉ូហាមេដ មូអ៊ីហ៊្សូ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសចិនថា ក្រោមកាលៈទេសៈថ្មី ទំនាក់ទំនងចិន និងម៉ាល់ឌីវ មានឱកាសជាប្រវត្តិសាស្ត្រ ក្នុងការកសាងសមិទ្ធផលអតីតកាល និងឆ្ពោះទៅមុខ។

លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនគោរព និងគាំទ្រម៉ាល់ឌីវ ក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌប្រទេសជាតិរបស់ខ្លួន ក៏ដូចជាគាំទ្រម៉ាល់ឌីវយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ។

ជាការឆ្លើយតប លោក មូអ៊ីហ៊្សូ បានអរគុណដល់លោក ស៊ី សម្រាប់ការជួយរបស់ចិន ដល់ភាពជោគជ័យសេដ្ឋកិច្ចរបស់ម៉ាល់ឌីវ និងតួនាទីរបស់ទីក្រុងប៉េកាំង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសម៉ាល់ឌីវ។

បើតាមការបញ្ជាក់ពីការិយាល័យប្រធានាធិបតីម៉ាឌីវ ប្រទេសទាំងពីរក្នុងថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះមានដូចជាកសិកម្ម អាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner