នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសថា ការបណ្តុះបណ្តាលវគ្គទី១ កំពុងដំណើរការបង្រៀនប្រព្រឹត្តទៅយ៉ាងរលូន

(រតនគីរី)៖ នាយកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្តបាត់ដំបង និង ខេត្តរតនគីរីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការ យ៉ាងរលូន សិក្ខាកាមយកចិត្តទុកដាក់រៀនសូត្រ និងបានមករៀនគ្រប់ៗគ្នា។

បើតាមលោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងថា៖«នៅប៉ុន្មាន ថ្ងៃដំបូង នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះសិស្សានុសិស្ស ដែលជា សិក្ខាកាមរបស់ពួកយើងបានមករៀនគ្រប់ៗគ្នា មានស្នាមញញឺម សប្បាយ រីករាយក្នុងការរៀនសូត្រជាមួយគ្រូៗរបស់ពួកគេ។ ទាំងនេះមានន័យថាការបណ្តុះ បណ្តាលនេះគឺប្រកបដោយភាពរលូន និងជាការបោះជំហ៊ានមួយដ៏ល្អ»។

លោកបន្ថែមថា តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះ លោក សង្ឃឹម ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេនឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។ ពួកគេនឹងមានសមត្ថភាព ជំនាញឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ មានចំណូលសមរម្យ ផ្លាស់ប្តូរជីវភាព និងអនាគតរបស់ពួកគេ។

ដោយឡែកលោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១នេះ វិទ្យាស្ថានខេត្តមណ្ឌលគិរីផ្តោតលើទី១ទ្រឹស្តីនៅក្នុងថ្នាក់ ជំរុញឱ្យសិស្សមាន ការយកចិត្តទុកដាក ទី២អនុវត្តន៍ទ្រឹស្តីនៅក្នុងថ្នាក់ និងទី៣ សិក្សាស្រាវជ្រាវ ក៏ដូចជាចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផងដែរ។

លោកសង្ឃឹមថា តាមរយៈការរៀនទ្រឹស្តី បូករួមទាំងការអនុវត្តន៍ផ្ទាល់នេះសិក្ខាកាម ទាំងអស់នឹងមានសមត្ថភាពល្អ មានឱកាសការងារ ប្រាក់ចំណូលសមរម្យបន្ទាប់ពី បញ្ចប់ ការសិក្សារយៈពេល៤ខែនេះ។ ការបណ្តុះបណ្តាលវគ្គដំបូងសិក្ខា កាមដែល ជាយុវជនបានមកសាលាបណ្តុះបណ្តាលគ្រប់ៗគ្នា មានភាពសប្បាយរីករាយ ខិតខំរៀន និងយកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈបានយ៉ាងរលូន។

គូរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយ ពោលគឺកាល ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វគ្គដំបូងដែលមាន យុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាល នៅទូទាំង ប្រទេស ៕

ប្រភពក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner