ក្រសួងការងារ និងអង្គការ Swiss Contact បន្តសហការដើម្បីពង្រឹងការ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការSwissContactដែលបាន និងកំពុងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន តាមរយៈកិច្ចសហការជាមួយនឹងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការបន្តអនុវត្តសកម្មភាពគម្រោងនៅខេត្ត ឬភូមិសាស្ត្រ ឱ្យកាន់តែមានសកម្មបន្ថែមទៀត ។

ជាការឆ្លើយតប លោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីលើគម្រោងនីមួយៗដែលដៃគូអភិវឌ្ឍន៍បានចូលរួមអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner