សម្តេចធិបតី៖ “កម្ពុជាប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ
កម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្ស និងភពផែនដី”។
បារាំងត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជាលើ កិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល និងលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលស្តែងចេញតាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ និងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំផ្នែកអាកាសធាតុរបស់កម្ពុជា ដែលបានកំណត់ គោលដៅអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្រផ្តោតលើបរិស្ថានស្អាត បៃតង និង និរន្តរភាព។
ភាគីទាំងពីរក៏បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ ដែល នឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។
#ams1minute