កម្លាំងបញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំរៀបចំផែនការ សហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងពេល យុទ្ធនាការឃោសនា និងការបោះឆ្នោត ជ្រើសតាំង ព្រឹទ្ធសភាខាងមុខ
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិថ្មីៗ ដែលកើតមានឡើង និងបាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិសេស ត្រៀមសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះ ឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នៅពេលខាងមុខ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន ប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ នាយទាហាន នាយ ទាហានរង និងពលទាហាន មានជាអាទិ៍ ទី១ ត្រូវបន្ត ពង្រឹង ឆន្ទៈមោះមុតដាច់ខាត ក្នុងការការពារជាតិ ការពារបូរណ ភាព ទឹកដី និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រ ចេញពីការបោះឆ្នោត និងការពារឱ្យបានសុខសន្តិភាព។ទី២ បន្តពង្រឹងវិន័យ របស់កងទ័ព គោរពអនុវត្តឱ្យបានច្បាប់ និង លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ រួមគ្នាប្រឆាំង និងទប់ស្កាត់ឱ្យបានដាច់ខាតការប្រើប្រាស់ គ្រឿងញៀន នៅក្នុង កងយោធពលខេមរភូមិន្ទ ។ ទី៣ រៀបចំផែនការ សហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី តាមការណែនាំរបស់ បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងក្រោមការដឹកនាំ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយនានា និងអង្គបោះឆ្នោត ព្រមទាំងប្រជាពលរដ្ឋ ក្នុងពេលយុទ្ធនាការឃោសនា បោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នៅពេលខាងមុខ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យទទួលបានជោគជ័យ ៕
ដោយ៖ ប៊ុន រដ្ឋា