សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសារព័ត៌មាន មាន សារៈសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ បើយើងប្រើប្រាស់បានត្រឹមត្រូវ
ភ្នំពេញ៖ វិស័យសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ក្នុង ការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ បើយើងប្រើប្រាស់បានត្រឹមត្រូវ ។ នេះជាប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិស ដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានី ភ្នំពេញ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យសារព័ត៌មាន គឺជា អំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ។ គឺមានសារៈសំខាន់ ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ សង្គម ជាតិយើង ។
សម្ដេចធិបតីបានបន្ថែមថា ការងារព័ត៌មាននេះសំខាន់ណាស់។ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។ វិស័យសារព័ត៌មាន ក៏ត្រូវ ចូលរួមនៅក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើ នីតិរដ្ឋផងដែរ តាមរយៈការផ្តល់នូវព័ត៌មានពិតជូនដល់ ប្រជា ពលរដ្ឋ ។
សម្តេចធិបតីបានថ្លែងទៀតថា សន្និបាតបូកសរុបការងារ ក្នុង វិស័យសារព័ត៌មាន ពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំង អំពី លទ្ធផលការងារសម្រេចបាននាពេលកន្លងទៅ ក៏ដូចជា បញ្ហា ប្រឈមនិងការកំណត់ទិសដៅការងារបន្តសម្រាប់ ឆ្នាំបន្ទាប់ ។
សម្ដេចបន្តថា កិច្ចពិភាក្សានិងការផ្លាស់ប្ដូរយោបល់តាមជំនាញ បទពិសោធន៍ និងឧត្តមានុវត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងព័ត៌មានគ្រប់ថ្នាក់ ភាគីពាក់ព័ន្ធនានា និងអ្នកចូលរួម ក្នុងរយៈពេលពីរថ្ងៃមកនេះ បានផ្ដល់ជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ឱ្យបានល្អ សំដៅ បម្រើផលប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ជូនជាតិ មាតុភូមិ យើង ៕
អត្ថបទ៖វណ្ណលុក