ទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាចាប់អារម្មណ៍ខ្លាំងលើខេត្តបាត់ដំបង

បាត់ដំបង៖ ក្នុងកិច្ចពិភាក្សារវាងឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ លោកទូតបានបង្ហាញពីគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនិងសិក្សាពីលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការល្អជាមួយខេត្តបាត់ដំបង ខណៈខួបលើកទី៦៥ នៃចំណងការទូតរវាង ប្រទេស ទាំងពីរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអភិបាលខេត្តបានជម្រាប ជូនភ្ញៀវ អំពីសក្ដានុពលរបស់ខេត្ត។ខេត្តបាត់ដំបងត្រូវបាន រាជរដ្ឋា ភិបាល ចាត់ទុកជា”ខេត្តប៉ូលសេដ្ឋកិច្ចទី៤”ដើម្បីជំរុញ ការ ផលិត ការកែច្នៃ នាំចេញស្រូវ-អង្ករនិងផ្នែកវារីវប្បកម្ម ទៅកាន់ ទីផ្សារនានា ក្នុងតំបន់និងពិភពលោក។ខេត្តបាត់ ដំបងក៏ជាផ្នែក មួយក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអឺរុបនិងនៅក្នុងតំបន់ផងដែរ។

ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបងរបស់លោក
ក្នុងគោលបំណងស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចសំខាន់ៗពិសេសស្រូវ-អង្ករដែលកន្លងមកឥណ្ឌូនេស៊ីបានទិញអង្ករ កម្ពុជា តាមរយៈរោងម៉ាស៊ីនក្រុមហ៊ុនមួយក្នុងខេត្តបាត់ដំបងទៅកាន់ឥណ្ឌូនេស៊ី។លោកចង់សិក្សាស្វែងយល់បន្ថែមពីខេត្តជង្រុកស្រូវមួយនេះ និង ចង់ប្រែក្លាយពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនិង ជាមួយខេត្តបាត់ដំបងឱ្យទៅជាទំនាក់ទំនងផ្នែកពាណិជ្ជកម្មដ៏រឹងមាំ។ឥណ្ឌូនេស៊ីចង់ឃើញខេត្តបាត់ដំបង និងខេត្តរបស់ខ្លួន ចង សម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិបត្តិការល្អ (MoU) ជាមួយ គ្នាបានកាន់ តែឆាប់កាន់តែប្រសើរ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានលើកឡើងផងដែរពីបំណងចង់ផ្តល់នូវអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ផ្តល់នូវការគាំទ្រ និងខិតខំ ជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយនឹងខេត្ត របស់ឥណ្ឌូនេស៊ីនៅពេលឆាប់ៗ ខាងមុខ។

ក្នុងដំណើរបំពេញបេសកកម្មការងារនេះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីនិងប្រតិភូបានធ្វើទស្សនកិច្ចចុះសិក្សាស្វែងយល់នៅតាមបណ្តារោងម៉ាស៊ីនផលិតអង្ករនាំចេញធំៗចំនួនបីកន្លែងនៅក្នុងខេត្ត៕

        (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)
ads banner