យុទ្ធនាការផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីនៅសាលាបឋមសិក្សាចំនួនពីរ

កំពង់ឆ្នាំង៖ នៅក្នុងបរិវេណសាលាបឋមសិក្សាល្បើករង្សី ស្ថិត នៅ ក្នុងភូមិល្បើក ឃុំខុនរ៉ង និងសាលាបឋមសិក្សាអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ នៅព្រឹក និង រសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ មានរៀបចំវេទិកាផ្សព្វផ្សាយជំងឺ ផ្ដាសាយ បក្សី និងជំងឺឆ្កែឆ្កួត។កម្មវិធីនេះឧបត្ថម្ភដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។

លោកស្រីបណ្ឌិត រ៉េន ធារី នាយករងវិទ្យាស្ថានស្រាវ ជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងថាមូលហេតុដែល នាំឱ្យ មានវេទិកានេះឡើងគឺ ដោយសារនៅចុងឆ្នាំ ២០២៣ នេះជំងឺផ្ដាសាយបក្សីហាក់បានងើបឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ។ការផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ក៏ដូចជាសិស្សានុសិស្សបានយល់កាន់តែច្បាស់ពីជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺផ្តាសាយ ។

លោក សៅ សុវណ្ណ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់កន្លង មកនៅកម្ពុជាមានកើតជំងឺផ្តាសាយបក្សី៤ករណីបណ្តាលឱ្យ
បាត់បង់ជីវិតមនុស្ស៤នាក់ដោយសារការឆ្លងជំងឺមួយនេះ។ ក្នុង នោះមាន៖ខេត្តស្វាយរៀងមួយករណី,ខេត្តព្រៃវែងពីរករណី និងខេត្តកំពតមួយករណី ។ក្រោយពីមានវិធានការទប់ស្កាត់ របស់ក្រសួងកសិកម្ម ជំងឺមួយនេះបានស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែ នៅចុងឆ្នាំ២០២៣ជំងឺនេះបានផ្ទុះ ឡើង វិញពីរករណី ហើយដោយសារមានវិធានការការពាររបស់ក្រសួងសុខាភិបាលបានទប់ស្កាត់ទាន់ពេលវេលា។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុ ព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង
បានណែនាំដល់ប្រជាពលរដ្ឋសូមកុំប៉ះពាលមាន់ទាងាប់ដោយជំងឺ,ត្រូវរាយការណ៍ទៅភូមិឬពេទ្យសត្វភូមិបើឃើញមាន់ទាឈឺងាប់ច្រើន និងត្រូវដាក់សត្វឬមាន់ទិញពីទីផ្សារមកចិញ្ចឹម ដាក់ ដាច់ដោយឡែក១៤ថ្ងៃជាដើម ។ត្រូវធ្វើជីវៈសុវត្ថិភាពសត្វ ឬ បាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់១ខែឬ២ខែម្ដង។

លោក ឈុំ សាំ ជំទប់ទី១ឃុំខុនរ៉ង ស្រុកបរិបូណ៌ ក៏បានថ្លែង អំណរគុណដល់ក្រុមការងារមកពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ មន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាក្រុម ការងារការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដែលបានមកផ្សព្វផ្សាយ អំពី ជំងឺ ផ្ដាសាយ បក្សីដល់ប្រជាពលរដ្ឋក្នុងឃុំ ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner