នាយឧត្តមសេនីយ៍ គន់ គីម ណែនាំ និងជំរុញឱ្យសមាគម អតីត យុទ្ធជនកម្ពុជាខេត្តបាត់ដំបងបង្កើនការយកចិត្តទុកដាក់ដល់ អតីតយុទ្ធជន

បាត់ដំបង៖ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូក សរុប លទ្ធផលការងារឆ្នាំ២០២៣និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២៤ របស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាត់ដំបង កាល ពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាយឧត្តម
សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានស្នើ ដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវ បន្តខិតខំ យកចិត្តទុកដាក់ក្នុងការពង្រឹង ការអនុវត្តនូវ អនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ។

នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើការណែនាំដល់គ្រប់ អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធត្រូវ បង្កើន នូវការ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខពីការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អបន្ថែម ទៀត។ ជាពិសេសគ្រប់មេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅ សង្កាត់ ក៏ត្រូវចាត់ឱ្យមន្ត្រីរបស់ខ្លួនណាម្នាក់ ឱ្យទទួល ការងារ អតីត យុទ្ធជន និងក្តាប់បានពីស្ថានភាពជីវភាព រស់នៅរបស់ បង ប្អូនអតីយុទ្ធជន ឱ្យបានជាក់លាក់ច្បាស់លាស់ដើម្បី ធានា ថា គ្រួសារអតីត យុទ្ធជនទទួលបាននូវការយកចិត្តទុកដាក់និង ភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ពីព្រោះការលះបង់សាច់ ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជនពិតជាមានគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ របស់យើង ។

សូមជម្រាបថា ខេត្តបាត់ដំបង មានអតីតយុទ្ធជន ជាង មួយ ម៉ឺននាក់។ក្នុងនោះ អតីតយុទ្ធជន ចំនួន១០៤គ្រួសារ បាន ទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner