រដ្ឋបាលខេត្តសៀមរាបបង្រ្កាបបទល្មើសនេសាទនៅឃុំចុងឃ្នៀសនិងឃុំកំពង់ភ្លុក

សៀមរាប៖ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីនិងក្រុមការងារជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួមទាំងអធិការដ្ឋានរដ្ឋបាលជលផល ខាងជើងបឹងទន្លេសាប,ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ការិយាល័យ នគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀសនិងសហគមន៍នេសាទចុងឃ្នៀសក្រុងសៀមរាប បានចុះបង្រ្កាប បទល្មើស នៅ ឃុំទាំងពីរ។

សកម្មភាពខាងលើដើម្បីត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបភ្លាមៗ ចំពោះឧបករណ៍នេសាទខុសទៅច្បាប់ស្តីពីជលផលនិងសង្កេត ពីសកម្មភាពការប្រើឧបករណ៍នេសាទ  ចាប់ពីចំណុច សង្កាត់ ចុងឃ្នៀស ទៅដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ជា លទ្ធផលក្រុមការងារបានរកឃើញនិងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងមាន(ឧបករណ៍ល្មើសប្រវែង កំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)ឧបករណ៍ចំនួន៨គ្រឿង-ក្បាលលបចំនួន៨គ្រឿង-របាំងសាច់អួនប្រវែង ១.៦០០ ម៉ែត្រ -ចម្រឹងចំនួន៤០០ដើម -ព្រលែងត្រីចម្រុះ ចំនួន ២០គីឡូក្រាម។

ក្នុងឱកាសនេះ លោក អ៊ឹង គឹមលាង បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដីនិងកម្លាំងមានសមត្ថកិច្ច ក្នុងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញ ត្រួត ពិនិត្យឱ្យបានញឹកញាប់ ។បន្តការពិនិត្យទប់ស្កាត់បទ ល្មើស ជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ។បន្ថែមពី នេះត្រូវតាមដានស្ថានភាពប្រជាសាស្ត្រនិងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ដើម្បីស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋានដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទ៕

ដោយ៖ ស៊ាន សុផាត

ads banner