សម្តេចនាយករដ្ឋមន្រ្តីកោតសរសើរពីកិច្ចសហការល្អរវាងទូរទស្សន៍អប្សរា ជាមួយក្រសួងបរិស្ថាន នាពេលកន្លងមក

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អភិបាលរាជធានី-ខេត្ត មិនទាន់ស្រុះគ្នាឆ្លើយតបនឹងបញ្ហានៅឡើយទេ។ រឿងខ្លះអណ្តែតលើបណ្តាញព័ត៌មានយូរហើយ មិនដោះស្រាយ ទាល់តែណែនាំទើបចាត់វិធានការ។

សម្តេចធិបតី ចង់ឱ្យមានក្រុម ការងារពិសេសផ្នែកផ្សព្វផ្សាយ ដើម្បីជួយដល់ការផ្សាយរបស់រាជធានី ខេត្ត។ សម្តេច ក៏បានថ្លែងកោតសរសើរពីកិច្ចសហការល្អរវាងទូរទស្សន៍អប្សរា ជាមួយក្រសួងបរិស្ថាន នាពេលកន្លងមក ។

សម្តេច បានបន្តថា រឿងអវិជ្ជមាន គេចេះវេចខ្ចប់ធ្វើឱ្យមានការចាប់អារម្មណ៍ ។ដោយឡែករឿងវិជ្ជមានអត់ចេះវេចខ្ចប់ឱ្យគេចាប់អារម្មណ៍។ សម្តេច ថា អភិបាលរាជធានី-ខេត្ត មានឱកាសបង្កើតស្នាដៃ តែត្រូវផ្សព្វផ្សាយស្នាដៃឱ្យពលរដ្ឋដឹងឮផង ៕
ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner