សម្ដេចធិបតី៖ អ្នកសារព័ត៌មានខ្លួនឯង ត្រូវស្រឡាញ់អាជីព ជាអ្នកសារព័ត៌មានខ្លួនឯង

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានខ្លួនឯង ត្រូវស្រឡាញ់អាជីពជាអ្នកសារព័ត៌មានខ្លួនឯង។

សម្ដេច បញ្ជាក់ថា ច្បាប់ពាក់ព័ន្ធសារព័ត៌មាន បង្កើតឡើង ដើម្បីការពារអ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវ: ប្រកបដោយសេចក្តីថ្លៃថ្នូរ ។

ជាមួយនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ក៏ត្រូវរួមគ្នាថែរក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួន រួមគ្នាទប់ស្កាត់អ្នកព័ត៌មានមួយចំនួនតូចកុំឱ្យប្រព្រឹត្តិអំពើពុំគប្បី ហើយភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ។

សម្តេចធិបតី បានបន្ថែមថា ក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈអ្នកសារព័ត៌មាន ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner