សម្តេចធិបតីដាក់បទបញ្ជារឹតបន្តឹងអំពើបើកបរស្រវឹងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាការរឹតបន្តឹង នូវអំពើបើកបរស្រវឹង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍។ ប្រសាសន៍របស់សម្តេចធិបតី បានធ្វើឡើងនារសៀលថ្ងៃទី២៣ មករា ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន និងប្រសាសន៍បញ្ជាក់នោះទៀត គឺនៅប៉ុន្មានថ្ងៃដែលរូបភាពតាមបណ្តាញសង្គម បានបង្ហាញនូវគ្រោះថ្នាក់មនុស្សស្លាប់ និងរបួសជាច្រើនដោយអំពើបុករះរបស់រថយន្តមួយគ្រឿង ដែលមអ្នកបើកបររងជាតិស្រវឹង ប៉ុន្តែនៅតែបើកបរខុសច្បាប់។

នៅថ្ងៃទី២៣មករានេះដែរ, គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបង្កឱ្យមានមនុស្សស្លាប់ ៥នាក់មានអ្នករងរបួសធ្ងន់ស្រាលចំនួន៧នាក់។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប១២នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៧លើក។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន៥លើក បង្កការស្លាប់៤នាក់, មិនគោរពសិទ្ធិ១លើកស្លាប់១នាក់ និងបើកងងុយគេង ១លើក៕

ads banner