គណៈរដ្ឋមន្ត្រីលើកកិច្ចប្រជុំប្រចាំសប្តាហ៍ទៅអាទិត្យក្រោយ (Video Inside)

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នេះនឹងត្រូវលើកពេលទៅសប្តាហ៍ក្រោយវិញ តាមរយៈការជូនដំណឹងមួយរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

គណៈរដ្ឋមន្ត្រីតែងធ្វើកិច្ចប្រជុំរបស់ខ្លួនយ៉ាងទៀងទាត់រៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងមួយរបស់លោករដ្ឋមន្ត្រី វង្សី វិសុទ្ទ ថ្ងៃទី២៥មករា បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី២៦មករា នឹងត្រូវលើកទៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤វិញ។ សេចក្តីជូនដំណឹងមិនបានបញ្ជាក់ថា តើការលើកកិច្ចប្រជុំនេះ ដោយសារតែមូលហេតុអ្វីឡើយ។

យោងតាមរបៀបវារៈមុននេះ ការគ្រោងពិភាក្សានៅថ្ងៃសុក្រទី២៦មករានោះ នឹងរួមមាន២ចំណុច គឺរបាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខណ្ឌ តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, និងចំណុចទី២ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តរបស់ក្រុមប្រឹក្សាភិបាល, សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ads banner