អតីតប្រធានាធិបតីប្រទេសស៊ីលី ស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

សាន់ត្យាហ្គោ៖ លោក Sebastian Pinera ដែលគេស្គាល់ថា ធ្លាប់ធ្វើជាប្រធានាធិបតីនៃប្រទេសស៊ីលី ចំនួន២លើក ហើយក៏ជាមហាសេដ្ឋីមួយរូបផងនោះ បានទទួលមរណៈភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារ៍។

សេចក្តីថ្លែងការណ៍របស់ការិយាល័យ លោកអតីតប្រធានាធិបតី បានឲ្យដឹងថា «ជាការសោកស្តាយយ៉ាងខ្លាំងដែលយើងប្រកាសពីការស្លាប់ អតីតប្រធានាធិបតី នៃសាធារណរដ្ឋឈីលី»។

ប្រភពបានន្ថែមថា លោក Pinera អាយុ ៧៤ ឆ្នាំបានទទួលមរណៈភាព នៅតំបន់ Lago Ranco ដែលជាកន្លែងវិស្សមកាលដ៏ពេញនិយម មានចម្ងាយប្រហែល ៩៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Santiago ។

យ៉ាងណាមិញ មនុស្សបីនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានរួចផុតពីការស្លាប់ ក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា លោក Pinera ធ្លាប់បានធ្វើជាប្រធានាធិបតីប្រទេសស៊ីលី ចន្លោះឆ្នាំ ២០១០ ដល់ ២០១៤និងម្តងទៀត ចន្លោះ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ។ លោកគឺជាមេដឹកនាំស្តាំនិយមដំបូងគេ ដែលត្រូវបានជ្រើសរើស បន្ទាប់ពីរបបផ្តាច់ការរាប់សិបឆ្នាំ ក្រោមការដឹកនាំរបស់លោក Augusto Pinochet។

លោក Gabriel Boric ប្រធានាធិបតីប្រទេសស៊ីលី បច្ចុប្បន្ន បានថ្លែងក្រោយពីដឹងពីមរណៈភាពថា «លោក Sebastian Pinera គឺជាអ្នកប្រជាធិបតេយ្យតាំងពីម៉ោងដំបូង ហើយស្វែងរកយ៉ាងពិតប្រាកដ នូវអ្វីដែលលោកជឿថា ល្អបំផុតសម្រាប់ប្រទេសនេះ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner