អ៊ីនធឺណិត Starlink របស់លោក Elon Musk ត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ នៅអ៊ីស្រាអែល និងហ្គាហ្សា
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងប្រទេសអ៊ីស្រាអែលបានប្រកាស កាលពីថ្ងៃពុធថា រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តការប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់ លោក Elon Musk ទាំងនៅក្នុងអ៊ីស្រាអែល និងផ្នែកខ្លះ នៃតំបន់ហ្គាហ្សាស្ទ្រីប។
នៅក្រោមកិច្ចព្រមព្រៀងនេះ Starlink នឹងគាំទ្រការចូលប្រើអ៊ីនធឺណិត នៅមន្ទីរពេទ្យនៅតាមទីវាលគ្រប់គ្រងដោយពេទ្យមកពីប្រទេសអេមីរ៉ាត អារ៉ាប់រួម ស្ថិតក្នុងទីក្រុង Rafah ភាគខាងត្បូងនៃ Gaza ជាមួយនឹងការពង្រីកបន្ថែមទៀតនៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ ក្រោមការយល់ព្រមពីអ៊ីស្រាអែល។
បណ្តាញផ្កាយរណបក្នុងគន្លងផែនដីទាបរបស់ Starlink អាចផ្តល់អ៊ីនធឺណិតទៅកាន់ទីតាំងដាច់ស្រយាល ឬតំបន់ដែលបានបិទហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង បានធម្មតា។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអ៊ីស្រាអែល លោក Shlomo Karhi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការតភ្ជាប់ល្បឿនខ្ពស់កម្រិតយឺត Starlink នឹងបើកការប្រជុំជាវីដេអូ ជាមួយមន្ទីរពេទ្យផ្សេងទៀត និងការធ្វើរោគវិនិច្ឆ័យ ពីចម្ងាយក្នុងពេលជាក់ស្តែង ។
អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសអេមីរ៉ាត អារ៉ាប់រួម លោកស្រី Afra Al Hameli បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយគូសបញ្ជាក់ថា ការចូលប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនដែលអាចទុកចិត្តបាន និងអាចផ្តល់ការប្រឹក្សាផ្នែកវេជ្ជសាស្រ្តសង្គ្រោះជីវិត តាមរយៈការហៅជាវីដេអូតាម ពេលវេលាជាក់ស្តែង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត