សហព័ន្ធកីឡាទូកក្តោង បញ្ជូនកីឡាករ៤ នាក់ គ្រូបង្វឹកម្នាក់ចូលរួមប្រកួតជើងឯកអាស៊ី នៅសិង្ហបូរី

ភ្នំពេញ ៖ តបតាមការអញ្ជើញ និងយោងតាមយុទ្ធសាស្រ្ត ផែនការសកម្មភាព ក៏ដូចជាចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាឆ្នាំ២០២៣-២០២៧ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធ បានរៀបចំបញ្ជូនគណៈប្រតិភូកីឡាទូកក្ដោងចំនួន ៥រូប ដឹកនាំដោយលោក ចាន់ វាសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក និងកីឡាករចំនួន៤រូបទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ី 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជាព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងប្រភេទ Windsurfing និង Wind Foil ដ៏ធំមួយប្រចាំឆ្នាំរបស់ប្រទេសសិង្ហបុរី ដែលមានការចូលរួមពីកីឡាករ កីឡាការិនីសរុបប្រមាណ ៧០នាក់មកពី៨ប្រទេសឦដូចជា កម្ពុជា, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ជប៉ុន, ហ្វីលីពីន, ឥណ្ឌា និងសិង្ហបុរីដែលជាម្ចាស់ផ្ទះ។

ការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ី 43rd Singapore Open Windsurfing & Foiling Championship 2024 និង Techno 293 Asian Championship 2024 គឺជាឱកាសមួយដ៏មានសារៈសំខាន់សំរាប់ក្រុមកីឡាទូកក្តោងកម្ពុជា ក្នុងការប្រកួតប្រជែង និងពង្រឹងសមត្ថភាព ដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

គប្បីរំលឹកដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ជូនក្រុមកីឡាករ Windsurfing ចំនួន២នាក់ គឺកីឡាករ កែវ ភារុណ, កីឡាករ សែម ប្រុសពៅ និង Wind Foil ចំនួន ២នាក់ គឺកីឡាករ ហេន សុភី និងកីឡាករ កែវ ភានុន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ៕
ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner