អូស្ត្រាលីថានឹងបង្កើតកងទ័ពជើងទឹកធំបំផុតពុំធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោក លើកទី២

ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានគូសបញ្ជាក់អំពីផែនការរយៈពេលមួយទសវត្សរ៍ ក្នុងការបង្កើនទ្វេដងនៃកងនាវាចម្បាំងសំខាន់ៗរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀតចំនួន ៧ ពាន់លានដុល្លារអាមេរិក ដើម្បីប្រឈមមុខនឹងការប្រណាំងប្រជែងគ្រឿងសព្វាវុធនៅអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងដំណើរការលឿន។

នៅក្រោមផែនការនេះ អូស្ត្រាលីនឹងទទួលបាននាវាចម្បាំងលើផ្ទៃគោកដ៏សំខាន់ៗ ចំនួន២៦ គ្រឿង ដែលកើនឡើងពី១១គ្រឿង នាពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា «វាគឺជាកងនាវាដ៏ធំបំផុតដែលយើងនឹងមាន ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ» ។

អូស្ត្រាលីនឹងសាងសង់នាវាចម្បាំងថ្នាក់ Hunter ចំនួន៦គ្រឿង នាវាចម្បាំងទូទៅ ១១ គ្រឿង និងនាវាចម្បាំងផ្ទៃទឹកទំនើបបំផុតចំនួន ៦ ដែលមិនចាំបាច់មាននាវិក។

យ៉ាងហោចណាស់ កងនាវាមួយចំនួននឹងត្រូវបានបំពាក់ដោយកាំជ្រួច Tomahawk ដែលមានសមត្ថភាពធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ទៅលើគោលដៅដែលជ្រៅ នៅក្នុងទឹកដីសត្រូវ ដែលជាសមត្ថភាពរារាំង ដ៏សំខាន់មួយ។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃកម្លាំងភ្លើងដ៏ធំដោយគូប្រជែង ដូចជា ចិន និងរុស្ស៊ី ជាដើម ហើយក៏ចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្តាច់ការ ដែលកាន់តែខ្លាំងឡើង។

ផែនការនេះនឹងធ្វើឱ្យអូស្ត្រាលីបង្កើនការចំណាយលើវិស័យការពារជាតិ ដល់២.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប លើសពីគោលដៅពីរភាគរយ ហើយគេជឿថា ត្រូវបានលកំណត់ដោយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន នៅអង្គការយោធាអន្តរជាតិ ណាតូ។

កប៉ាល់មួយចំនួននឹងត្រូវបានសាងសង់ នៅទីក្រុង Adelaide ដោយធានាឲ្យមានកម្លាំងការងារជាង ៣០០០នាក់ ប៉ុន្តែមួយចំនួន នឹងត្រូវបានទទួលការ ឌីសាញពីសហរដ្ឋអាមេរិក និងមានគម្រោងឌីសាញ ពីប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ផងដែរ៕ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner