លោក វង្ស គឹមហួត៖ Test Drive Together ធ្វើក្នុងគោលបំណង ពង្រឹងបច្ចេកទេសយានយន្ត បច្ចេកទេសអ្នកបើកបរ ការយល់ដឹងពីលក្ខន្តិកៈប្រណាំង
កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ Test Drive Together ជាការប្រកួតបើកបរសាកល្បងលើកដំបូង មានប្រភេទរថយន្ត JDM ជាង២០គ្រឿងចូលរួម នៅទីលានយ៉ាម៉ាម៉ូតុ ខេត្តកំពង់ស្ពឺ បញ្ចប់ដោយជោគជ័យ និងទទួលបានកិត្តិយសពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី និងលោកស្រីជំទាវ បំពាក់មេដាយជូនម្ចាស់ជ័យលាភីទាំង៣ និងមានអ្នកចូលរួមទស្សនាប្រមាណជាង២០០នាក់ ព្រឹត្តការណ៍នេះ VKH ហ្គារ៉ាស់ សហការជាមួយ D-Block និង Dr Car Accessories ។
លោក វង្ស គឹមហួត ដែលគេស្គាល់ថាជាម្ចាស់ហ្គារ៉ាស់ VKH និងជាកីឡាករឆ្នើម ក្នុងវិស័យកីឡាយានយន្តមួយរូប បានផ្ដួចផ្ដើម បង្កើតអោយមានការបើកបរសាកល្បង Test Drive Together ដើម្បីចូលរួមពង្រឹងបច្ចេកទេសយានយន្ត បច្ចេកទេសអ្នកបើកបរ ការយល់ដឹងពីលក្ខន្តិកៈប្រណាំង មុនឈានទៅដល់ការរៀបចំប្រកួតលក្ខណៈស្ដង់ដា ជាពិសេសយល់ដឹងបន្ថែមពីច្បាប់នៃការប្រើប្រាស់រថយន្តប្រណាំងអោយបានត្រឹមត្រូវលើផ្លូវសារធារណ កុំអោយបង្កគ្រោះថ្នាក់ដល់ខ្លួន និងអ្នកដ៏ទៃ ដោយបើកបរតាមល្បឿនកំណត់ និងគោរពច្បាប់ចរាចរ។
លោក វង្ស គឹមហួត ការបើកបរសាកល្បង ឬ Test Drive Together នេះ មិនផ្តោតលើបច្ចេកទេសខ្លាំងទេ គ្រាន់តែជាការផ្តល់ឪកាសអ្នកស្រឡាញ់ និងចូលចិត្តរៀបរថយន្ត កែច្នៃរថយន្ត អាចបើកសាកល្បងបញ្ចេញសមត្ថភាព មិត្តភាព បង្កភាពសប្បាយរីករាយ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាយានយន្តអោយកាន់តែរីកចំរើនបន្ថែមទៀតនៅកម្ពុជា។ លោក រំពឹងថា ព្រឹត្តការណ៍បន្ទាប់និងមានអ្នកចូលរួមកាន់តែច្រើនមកពីគ្រប់ទិសទី ជាពិសេសដៃគូសហការពីក្រុមហ៊ុនឯកជននានា ជួយឧបត្ថម្ភគាំទ្រជាផលិតផល សម្ភារៈ និងថវិកា ដើម្បីបង្ហាញពីស្មារតីចូលរួមផ្សព្វផ្សាយទាក់ទាញវិស័យទេសចផ្នែកយានយន្តមកកម្ពុជាកាន់តែច្រើន ។
គួរបញ្ជាក់ថា ជាលទ្ធផលការបើកបរសាកល្បង ឬ Test Drive Together រយៈពេល១ថ្ងៃ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Yean Phirakyuth និង Co-driver , លេខ២ បានទៅលើកីឡាករ Tem និង Michael និងលេខ៣ បានទៅលើកីឡាករឈ្មោះ D-Block និង Co-driver៕ អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ