ក្រសួងប្រៃសណីយ៍មានមហិច្ចតាសាងសង់បង្គោលអង់តែននៅតាមបណ្តាខេត្តធំៗឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤

(ខេត្តកណ្តាល)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ មហិច្ចតារបស់ខ្ញុំខេត្តធំៗ នៅក្នុងប្រទេសកម្ពុជា យើងសាងសង់បង្គោលអង់តែនឱ្យបានទាំងអស់ ដើម្បីបង្កលក្ខណៈអោយមានសេវានៅតាមខេត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា សំរាប់ខេត្តតូចៗបន្តទៀត រៀបចំនៅតាមកន្លែងតំបន់ទីប្រជុំជន រាជធានីខេត្តមានសេវាកាន់តែល្អផែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្ថែមថា កន្លងមកក្រុមហ៊ុនឯកជន បានសាងសង់មួយៗ សំរាប់ក្រសួងដាក់ផែនការសាងសង់១៥០បង្គោលនេះ គឺការដាក់ផែនការមេនៅក្នុងការសាងសង់អង់តែន សំរាប់ខេត្តកណ្តាលតែម្តង ដើម្បីឱ្យអស់។

ការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធី បើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួង រដ្ឋបាលខេត្តកណ្តាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ រួមជាមួយនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅក្នុងបរិវេណ អនុវិទ្យាល័យ ហ៊ុន សែន ដើមឬស្ស ភូមិបាង ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារចំនួន៥ដើម្បីត្រួតពិនិត្យមើស្ថានភាពសេវាទូរសព្ទ័ ក៏ដូចជា នៅទូទាំងប្រទេស ដើម្បីលំអិត និងងាយស្រួលនៅក្នុងការគ្រប់គ្រងការផ្តល់សេវាទូរសព្ទ័អោយបានល្អ ដែលត្រូវការទាមទារពេលវេលនៅក្នុងការងារនេះ។

ឯកឧត្តមបណ្ឌិត បន្តថា ក្រសួងក៏បានបង្កើតក្រុមចំនួន ៨ ទៀត នៅក្នុងទីក្រុងភ្នំពេញ ដែលមានតួនាទីចុះពិនិត្យមើលតាមខ័ណ្ឌ តាមបុរី តាមក្នុងអគារ ដែលនិងសម្របសម្រួលដោយនិយ័ត្នករទូរគមនាគមន៍កម្ពុជា នៅក្នុងការត្រួតពិនិត្យមើលសេវាអោយបានល្អ។ ការងារធ្វើអោយសេវាប្រសើរមិនអាចនិយាយតែមាត់បានទេ ដែលត្រូវមានការគិតគូរម៉ត់ចត់ ដែលយោងតាមទិន្ន័យក្រុមហ៊ុនមានតំរូវការនៅក្នុងការសាងសង់បង្គោលមានជាង៦០០ បង្គោល ប៉ុន្តែទិន្ន័យរបស់ក្រសួង ១១០០ បង្គោល។

ឯកឧត្តម បន្ថែមថា បន្ទាប់ពីការដាក់ទឹសដៅសាងសង់នៅក្នុងទីក្រុងភ្នំពញ ក្រុមការងារសង់បានមួយឆ្នាំមួយខែរួចមក ដែលសង់បានតែ៤០០ លើ៦០០បង្គោលប៉ុណ្ណោះ ដែលក្រុមបានរកឃើញថាមិនមានសេវា និងជំរុញអោយបញ្ចប់២០០ បង្គោលទៀតនៅក្នុងឆ្នាំនេះ ហើយមន្រ្តីបច្ចេកទេសក្រសួងក៏បានចុះពិនិត្យ ធ្វើតេសនៅកន្លែងណាដែលមិនមានសេវា គឺត្រូវដោះស្រាយដើម្បីអោយមានសេវាបន្ត។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញផែនការសាងសង់ឱ្យអស់នៅទីក្រុងភ្នំពេញ ខណៈដែលនៅតាមបុរី មានសេវាទូរសព្ទ័ មានការប្រសើរឡើង។

យោងតាមរបាយការណ៍ររបស់ ឯកឧត្តម ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា គិតមកត្រឹមពេលនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ចប់ការវាស់ស្ទង់(ដោយតេស្ដា)ចំនួន១៩ ខេត្ត-ក្រុង ដែលគ្រោងនឹងបញ្ចប់នៅទូទាំងប្រទេស យ៉ាងយូរត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៤ និងបានកំពុងវិភាគទិន្នន័យ ដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន និងបន្តការងារនេះ រហូតដល់គ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដែលគ្រោងនឹងបញ្ចប់ការកំណត់ទីតាំងស្ថានីយអង់តែនទូទាំងប្រទេសយ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៤។

ស្ថានីយអង់តែនទាំងនេះ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ តែក៏ជាបណ្តាញដ៏រស់រវើកដែល តភ្ជាប់សហគមន៍ អាជីវកម្មនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទៅកាន់ពិភពលោកដ៍ធំទូលាយ និងធ្វើ ដំណើរឆ្ពោះទៅសង្គមមួយដែលមានការតភ្ជាប់គ្នា ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner